ឯកឧត្តម​ ឧត្តមសេនីយ៍ទោ​ ពេជ្រ​ វណ្ណា​ នាយករងទីចាត់ការ​ ការងារព្រំដែន​ អគ្គបញ្ជាការ​ ប្រធានការិយាល័យទំនាក់ទំនងព្រំដែន​កម្ពុជា​-ថៃ​ អញ្ជេីញចូលរួម​កិច្ចប្រជុំ​ក្រុមការងារទី២​ នៃគណៈកម្មការចំពោះកិច្ច​ ត្រួតពិនិត្យ​និង​ដោះស្រាយ​បញ្ហា​ដំណេីរចេញ-ចូល​ របស់ពលករខ្មែរតាមព្រំដែនកម្ពុជា

 

ឯកឧត្តម​ ឧត្តមសេនីយ៍ទោ​ 

ក្រុងប៉ោយប៉ែត ៖ ថ្ងៃព្រហស្បតិ៍្ត​ ១៣ រោច ខែភទ្របទ ឆ្នាំថោះ​ បញ្ចស័ក ព.ស​ ២៥៦៧​ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ នេះ
​ឯកឧត្តម​ ឧត្តមសេនីយ៍ទោ​ ពេជ្រ​ វណ្ណា​ នាយករងទីចាត់ការ​ ការងារព្រំដែន​ អគ្គបញ្ជាការ​ ប្រធានការិយាល័យទំនាក់ទំនងព្រំដែន​កម្ពុជា​-ថៃ​ អញ្ជេីញចូលរួម​កិច្ចប្រជុំ​ក្រុមការងារទី២​ នៃគណៈកម្មការចំពោះកិច្ច​ ត្រួតពិនិត្យ​និង​ដោះស្រាយ​បញ្ហា​ដំណេីរចេញ-ចូល​ របស់ពលករខ្មែរតាមព្រំដែនកម្ពុជា​  ដោយមានការចូលរួមពីអនុប្រធាន សមាជិក នៃគណ:កម្មការចំពោះកិច្ច និងអង្គភាព ស្ថាប័នពាក់ព័ន្ធ ។

ដើម្បីពង្រឹងនូវវិធានការទទួលខុសត្រូវលើសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ នៅច្រកព្រំដែន និងបានដាក់វិធានការណែនាំទៅដល់ស្ថាបន័សមត្ថកិច្ចឈរជើងតាមខ្សែបន្ទាត់ច្រកទ្វារព្រំដែន​ ជួយសំរួលបង្កលក្ខណៈងាយស្រួលអោយ   ទាន់ពេលវេលា ដល់ដំណើរពលករឆ្លងដែនចេញ-ចូល របស់ប្រជាពលរដ្ឋខ្មែរ នៅតំបន់ព្រំដែន​ និងផ្តល់ភាពងាយស្រួល ជូនដល់ប្រជាពលរដ្ឋប្រកបដោយសុវត្តភាព​ នៅច្រកទ្វារតំបន់ម៉ាឡៃ​ និងច្រកទ្វារតំបន់បឹងត្រគួន ខេត្តបន្ទាយមានជ័យ​។













Theme images by Radius Images. Powered by Blogger.