នគរបាលការពារព្រំដែនគោក (លេខ៨៩១ ) បើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំលេខ ០០៩ ស ណ ន ស្តីពីការបង្កើន ប្រសិទ្ធិភាពការងារ លិខិតស្នាម រដ្ឋបាល របស់ អគ្គស្នងការនគរបាលជាតិ


ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃអង្គារ ១២ កើត ខែភទ្របទ ឆ្នាំថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៣ នេះនៅ វេលាម៉ោង ០៩ នឹង០០ នាទីព្រឹក កម្លាំង អង្គភាពវសេនាតូចនគរបាល ការពារព្រំដែនគោកលេខ៨៩១ ក្រោមការ ដឹកនាំរបស់ លោក វរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ រួមទាំងលោក លោកស្រីមេបញ្ជាការរង,លោក នាយផ្នែក,លោក នាយប៉ុស្តិ៍ ចំណុះអង្គភាព បានចូលរួម កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំលេខ ០០៩ ស ណ ន ស្តីពីការបង្កើន ប្រសិទ្ធិភាពការងារ លិខិតស្នាម រដ្ឋបាល របស់អគ្គស្នងការនគរបាលជាតិ និងផ្សព្វផ្សាយផែនការការពារ សន្តិសុខ និងសណ្តាប់ធ្នាប់សារធារណៈ និងសុវត្ថិភាពសង្គម ក្នុងពិធីបុណ្យកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌ របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។ 


សូមបញ្ជាក់ ទីកន្លែង ៖សាលប្រជុំទីបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨៩១ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរង ទទួលផែនការងារព្រំដែន និង លោកឧត្តមសេនីយ៍ត្រី មក់ ឧត្តម ស្នងការរង ទទួលការងារព្រំដែន តំណាង លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ។














Theme images by Radius Images. Powered by Blogger.