សិស្សានុសិស្សប្រមាណជិត៣០០នាក់ដែលសិក្សាសាលារៀនតាមបន្ទាត់ព្រំដែនត្រូវបានទទួលអំណោយសម្ភារៈសិក្សាពីក្រុមសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧..!!




បន្ទាយមានជ័យ៖សិស្សានុសិស្សប្រមាណជិត៣០០នាក់ដែលសិក្សាសាលារៀនតាមបន្ទាត់ព្រំដែនត្រូវបានទទួលអំណោយសម្ភារៈសិក្សាពីក្រុមសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧នៅរសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣នៅភូមិយាងដង្គម ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

លោកនាយកវិទ្យាល័យយាងដង្គំមានប្រសាសន៍និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យដែលបាននាំយកអំណោយមានសម្ភារៈសិក្សាមកចែកជូនដល់សិក្សានុសិស្សមានសិស្សវិទ្យាល័យ និងបឋមសិក្សាដែលជាលើកគម្ពស់វិស័យអប់រំ។

លោក សាយ ទូច ប្រធានសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ស្រុកអូរជ្រៅបានមានប្រសាសន៍ថា៖អំណោយមានសម្ភារៈសិក្សាដែលនាំយកមកចែកជូនសិក្សានុសសិ្សចំនួន៣០០នាក់មានសិស្សវិទ្យាល័យនិងសាលាបឋមសិក្សាយាងដង្គំឃុំអូរបីជាន់ដែលជាប់ព្រំដែនដើម្បីជួយលើកវិស័យអប់រំក្រោយជួបសំណេះសំណាលហើយបាននាំយកអំណោយចែកជូនដល់ប្អូនៗសិស្សានុសិស្សដែលទទួលបានមាន សៀវភៅ ប៊ិច ខ្មៅដៃ បន្ទាត់ ជ័រលុបនិងជូនថវិកាម្នាក់ទទួលបាន១៥,០០០រៀល និងលោកគ្រូអ្នកគ្រូចំនួន២០នាក់ទទួលបានថវិកា៥០,០០០រៀល និងមានអាហារសម្រន់មាន បាយប្រអប់ នំប៉័ង ទឹកកកបរិសុទ្ធ។

លោក កែវ តារារស្មី អភិបាលស្រុកអូរជ្រៅមានប្រសាសន៍បានថ្លែងអំណគុណចំពោះក្រុមសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ និងសម្បុរសជនដែលបាននាំយកអំណោយមានសម្ភារៈសិក្សាមកចែកជូនដល់សិស្សានុសិស្សចំនួន៣០០នាក់និងផ្តាំផ្ញើដល់សិស្សានុសិស្សត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ.១៩អោយបានគ្រប់គ្នានិងសិស្សានុសិស្សដែលមានអាយុគ្រប់ត្រូវបោះឆ្នោតតំណាងរាស្រ្តអោយបានគ្រប់ៗគ្នានិងត្រូវខិតខំប្រឹងប្រែងរៀនសូត្រអោយបានគ្រប់ៗគ្នាមិនប្រើប្រាស់គ្រឿងញៀនដែលជាអំពើល្មើសច្បាប់ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍បានគ្រប់ៗគ្នា៕ 









Theme images by Radius Images. Powered by Blogger.