សម្តេចធិបតីចូលរួមមីទ្ទិញអបអរសាទរខួបលើកទី៤៦នៃទិវាជ័យជម្នះ៧មករា(៧មករា១៩៧៩-៧មករា២០២៥)


៧មករាជាថៃ្ងបុណ្យជាតិដ៏សំខាន់ដើម្បីរំលឹកដល់គុណបំណាច់របស់យុទ្ធជនយុទ្ធនារីដែលបានពលីជីវិតដើម្បីរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពតដែលបានកាប់សម្លាប់ប្រជាជនខ្លួនឯងអស់ជាង ៣លាននាក់ ។ក្នុងរបបដ៏ប្រល័យនេះ ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវរស់នៅក្រោមការបង្ខិតបង្ខំឱ្យធ្វើការលើសកម្លាំងគ្មានថ្ងៃឈប់សម្រាក អាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យ គ្មានសាលារៀន គ្មានវត្តអារាម និងគ្មានសិទ្ធិសេរីភាពទាំងអស់ ។

ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ប្រទេសជាតិទាំងមូលមានសុខសន្តិភាពនិងការអភិវឌ្ឍន៍គ្រប់វិស័យ ជារួម បើគ្មានថ្ងៃ៧មករាឆ្នាំ១៩៧៩ទេនោះយើងនឹងគ្មានអ្វីៗទាំងអស់នៅថ្ងៃនេះដែរ ។ស្មារតី៧មករាមានគុណតម្លៃធំធេងជាអមតៈសម្រាប់ប្រជាជនកម្ពុជា និងជាសច្ចធម៌ប្រវត្តិសាស្រ្ត ដែលមិនអាចបំភ្លៃ ឬបំផ្លាញបាននោះឡើយ ។ជាមួយគ្នានេះ៧មករាជាគុណតម្លៃនៃការយកជីវិតជាដើមទុនរបស់ថ្នាក់ដឹកនាំជំនាន់មុន ក្នុងការតស៊ូរំដោះជាតិ និងសង្គ្រោះជីវិតប្រជាជន និងជាតិពីចំណុចសូន្យ។អ្វីដែលពិសេសបន្ថែមទៀត៧មករា ក្រោមស្មារតីបង្រួបបង្រួមជាតិសាមគ្គីជាតិនិងនាំសន្តិភាពពេញលេញជូនជាតិ និងប្រជាជន ទើបអាចបង្កើតបាននយោបាយឈ្នះ-ឈ្នះ បង្កើតឡើងដោយកូនខ្មែរសុទ្ធសាទ នាំសន្តិភាពពេញលេញ ដែលយើងបាត់បង់ជាង ៥០០ឆ្នាំមកហើយ។សន្តិភាព គឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់សម្រាប់យើងគ្រប់គ្នា សម្រាប់ការអភិវឌ្ឍ និងអ្វីៗទាំងអស់ដូចសព្វថ្ងៃ៕ប្រភពSPTM









Theme images by Radius Images. Powered by Blogger.