ថ្ងៃនេះ ,ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងពិធីបញ្ចុះ កាត់ឬសីមា និង សម្ពោធសមិទ្ធផលនានា នៅវត្តពោធិ៍រង្សីមានជ័យ , ហៅ (វត្តស្វាយត្រស់ ).!!
បន្ទាយមានជ័យ : ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២០ខែឧសភាឆ្នាំ២០២៣ ក្នុងពិធីបញ្ចុះ កាត់ឬសីមានិងសម្ពោធសមិទ្ធផលនានានៅវត្តពោធិ៍រង្សីមានជ័យហៅ (វត្តស្វាយត្រស់ ) ស្ថិតនៅភូមិបឹងត្រស់ ឃុំភ្នំតូច ស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក្នុងពិធីកាត់ឬសសីមានិងសម្ភោធសមិទ្ធិផលនានា ក្នុងវត្តពោធិរង្សីមានជ័យ (ហៅវត្តស្វាយត្រាស់) . នោះបានអោយដឹងថា : វត្តនេះក៏ទើបបានកសាងឡើងនៅឆ្នាំ១៩៩៧ ព្រះភិក្ខុសុខ ជារួមជាមួយនិងពុទ្ធបរិស័ទជិត ឆ្ងាយដែលមានការផ្តួចផ្តើមពីលោកតាអៃ ថិ លោកតាប៉ាន ឃ្លឿន លោកតាមី ឌី លើផ្ទៃដី៣០.៣០០ម៉ែត្រការ៉េ ។ តមមក មានចៅអធិការពាម ថូ ,ឈឹម ចន ,គង់ សារឿន ,ចាន់ ជរ(សង់វិហារបាន៦០ភាគរយ ពីឆ្នាំ២០០៤-២០១៨)និងព្រះតេជគុណគ សុគាំ ចៅអធិការបច្ចុប្បន្ន ។
ឯកឧត្តម អ៊ុំ រាត្រី បានបន្តទៀង ថា : វត្តស្តារនិងរៀបចំកសាងជាបន្តបន្ទាប់រួមមាន : ១-បន្ទប់អនាម័យ២ខ្នងស្មើ១១បន្ទប់ ។
២-ជាវរថយន្ត១គ្រឿង បន្ទុក១តោន ៣-គ្រឿងឧឃ្ឃោសនស័ព្ទ ៤-ទិញដីពង្រីកបន្ថែម៥រ៉ៃ(៥x៤០ម៉ែត្រការ៉េ)។
៥-ចាក់ដីបំពេញទីទំនាបក្នុងធ្លាវត្តទាំងមូល ។៦-ចាក់ក្រាលថ្មមិចចំនួន៣៥០ឡាន ។៧-ជួសជុលកុដិឈើ រៀបឥដ្ឋក្រោមថ្ម ២ ម៉ែត្រ អស់ថវិកា ។៨-កាយដីធ្វើផ្លូវលំប្រវែង២គីឡូ ៩-ជួសជុលផ្លូវលំ ៤លើក
១០-ធ្វើសួនច្បារជុំវិញព្រះវិហារ ។
១១-ជាវព្រះពុទ្ធរូប៤ព្រះអង្គ១២-ធ្វើអណ្តូងទឹក១និងរៀបចំប្រព័ន្ធទឹក ។
១៣-រៀបចំតប្រព័ន្ធអគ្គិសនីក្នុងវត្ត ១៤-រៀបចំប្រព័ន្ធលូរំដោះទឹក។១៥-ចាប់បេតុងជុំវិញព្រះវិហារ១៦-ដងទង់១គូ និង១៧-កសាងព្រះវិហារ ។
សរុបថវិកា៦៤៩.៣៣១ ដុល្លា ។
ក្នុងនោះ ការ កសាងបង្ហើយព្រះវិហារ ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ខេង សុមេធ និងលោកជំទាវកុយ សាលីណា និងពុទ្ធបរិស័ទជិតឆ្ងាយមួយចំនួនទៀតដែរ ។
ក្នុងឱកាសនោះដែរ .ឯ.ឧ.បណ្ឌិត នាយឧត្តមសេនីយ៍ហ៊ុន ម៉ាណែត មានប្រសាសន៍និងបានរំលឹកពីសោកនាដ្យកម្មនៃសង្គ្រាមដែលបង្កើតដោយអ្នកនយោបាយជំនាន់មុនៗ ។
ហើយភូមិសាស្ត្រនេះក៏ជាអតីតសមរភូមិ ជាទីដែលរងនូវគ្រាប់ផ្លោង ជាទីចម្ការឬគោលដៅរាយគ្រាប់មីន ។
ពីទសវត្សរ៍ទី៨០-៩០ សូម្បីនៅរដ្ឋធានីភ្នំពេញក៏មានគ្រាប់បែកបង្កៃ មានលួចចោលគ្រាប់បែកស្ទើរាល់ថ្ងៃ ។
ប៉ុន្តែនៅសម័យសន្តិភាព ការអភិវឌ្ឍន៍ សេរីភាព ជាពេលវេលាដែលប្រជាជន ប្រជាជាតិបានសប្បាយរីករាយ ហើយពេញចិត្ត ។
ក្នុងនោះ មានសេរីភាពខាងជំនឿសាសនាផងដែរ ។
ឯកឧត្តម បណ្ឌិតហ៊ុន ម៉ាណែត មាប្រសាសន៍បន្តថា : " ឥឡូវយើងមានសុខសន្តិភាពយូរ មិនដូចគេទាញទៅដាក់ពុទ្ធទំនាយថា សន្តុិភាពស្រុកខ្មែរមានមួយចំអិនកំពឹស(រហ័ស១ភ្លែត) ឬសុខបានតែបន្តិច នឹងមានសង្គ្រាមឡើងវិញទៀត ។
តែឥឡូវយើងការពារសន្តិភាពបានយ៉ាងរឹងមាំ "។
ហើយទប់ស្កាត់!កុំអោយសង្គ្រាមឡើងវិញ ។ បន្ថែមលើនេះ រាជរដ្ឋាភិបាល ក៏ធានាបាននូវសន្តិភាពទាំងផ្លូវកាយមានសន្តិភាព ទាំងផ្លូវចិត្ត ដល់ប្រជាជនកម្ពុជា។
ពោលគឺទប់ស្កាត់បាននូវចលនារបសេ់អ្នកនយោបាយខ្លះដែលបានញុះញង់ បំផុសអោយរើសអើង អោយបាស់បោរប្រឆាំងអាជ្ញាធរកងកម្លាំង ដែលជាការរុញប្រជាជនអោយរុញប្រទេសរងគ្រោះ។
ឯរឿងយុត្តិធម៌សង្គមវិញ ទោះបីមានអ្នកន យោបាយនិងក្រុមប្រឆាំងតែងលើកយកបញ្ហានេះមកឃោសនានិងជម្រុញអោយចលាចល ប៉ុន្តែរាជរដ្ឋាភិបាលបានខិតខំដោះស្រាយ ហើយយុត្តិធម៍ សង្គមត្រូវផ្អែកលើច្បាប់ ។ គឺធ្វើខុសច្បាប់ ត្រូវតែមានការនាំទៅ
ចែកផលប្រយោជន៍ ផលលាភដល់គ្រប់គ្នា មិនមែនប្រមូលផ្តុំទៅលើតែលើមនុស្សប៉ុន្មាននាក់ ដូចកាលសម័យប៉ុលពត នោះទេ ។
រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានខិតខំពង្រឹងយុត្តិធម៌សង្គម ។
ឯកឧត្តម បណ្ឌិតបន្តទៀតថា: ឥឡូវនេះ ខេត្តបន្ទាយមានជ័យត្រូវបានរាជរដ្ឋាភិបាលកំណត់ជាប៉ូលសេដ្ឋកិច្ច គឺមច្ឆា អង្ករ ឧស្សាហកម្ម ពាណិជ្ជកម្មនៃប្រទេស ។ ហេតុនេះ ខ្មែររួមគ្នា ទើបខ្មែរខ្លាំង ។
ឯ.ឧ.បន្ថែមថា : ការរើសមេដឹកនាំសំខាន់ណាស់ ។គណបក្សប្រជាជនកម្ពុជាមិនយកខ្មែរជាសត្រូវ ។គណបក្សប្រជាជនដឹកនាំគឺយើងត្រូវនិងធ្វើការជាមួយគ្រប់ប្រទេសទាំងអស់ទាំងចិន ទាំងអាមេរិក ។
វាមិនដូចបក្សខ្លះ ប្រកាសឧកញ៉ាជាសត្រូវ ប្រកាសបណ្តេញជនជាតិចិនបង្កអាក្រក់ចេញពីប្រទេស។
គេមិនទាន់កាន់អំណាចផង បានប្រកាន់ ប្រកាន់ព៌ណ រើសអើង ដូចខ្មែរក្រហមទៅហើយ ។
ចុងបញ្ចប់ ឯ.ឧ.បណ្ឌិតហ៊ុន ម៉ាណែត.សូមអរគុណណាស់ដែលអ្នកភ្នំតូច អ្នកមង្គលបូរី អ្នកបន្ទាយមានជ័យបានគាំទ្រ ជឿទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា ។
សង្ឃឹមថា បងប្អូន សូមបងប្អូនបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីបាន សម្តេចតេជោ បានដឹកនាំនិងបម្រើបងប្អូនបន្តទៀត ផងដែរ ។
(ដោយ សហការី ).!!
Post a Comment