លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងពិធី សំណេះសំណាល ជាមួយអតីតយុទ្ធជន ១៥០នាក់ និងនិវត្តន៍ជន ៥០នាក់ នៅខេត្តកោះកុង ..!






 ខេត្តកោះកុង : នៅថ្ងៃអង្គារ៍ ១១ រោច ខែបុស្ស ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ នេះ លោកជំទាវ អភិបាលខេត្ត បានថ្លែងថា÷ ថ្ងៃនេះ ជាទិវាប្រកបដោយនក្ខត្តឬក្ស ដែលយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ នៃសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកោះកុង រួមជាមួយនឹងសមាជិកសមាជិកានៃអង្គពិធី មានកិត្តិយសនិង មោទកភាពយ៉ាងក្រៃលែង សូមទទួលស្វាគមន៍ដោយក្តីរំភើបរីករាយឥតឧបមា និងបដិសណ្ឋាកិច្ច យ៉ាងកក់ក្តៅ ចំពោះវត្តមានដ៏ឧត្តុង្គឧត្តម សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្តី ក្រសួងការពារជាតិអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានឆ្លៀតឱកាសដ៍មមាញឹក និងមានតម្លៃ អញ្ជើញជាអធិបតីដ៍ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខ អតីតយុទ្ធជន និងនិវត្តជនខេត្តកោះកុង នាពេលនេះ 


ជាពិសេស លោកជំទាវបានគោរពរាយការណ៍ជូន សម្តេច ឯកឧត្តម លោកជំទាវ គណៈអធិបតី និងភ្ញៀវកិត្តិយស ទាំងអស់មេត្តាជ្រាបថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិត របស់ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអនុវត្តយ៉ាងសកម្ម នូវយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានគោលដៅច្បាស់លាស់ប្រកប ដោយនិរន្តភាព រក្សាបាននូវសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សេរីភាពប្រជាធិបតេយ្យនិងកំពុងអភិវឌ្ឍយ៉ាងខ្លាំងក្លាលើគ្រប់វិស័យ ធ្វើឱ្យប្រជាជនបានរស់នៅយ៉ាងសុខសាន្ត និង ប្រកបដោយក្តីសង្ឃឹម ក្រោមដំបូលសន្តិភាព រដ្ឋធម្មនុញ្ញនិងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ ជាទីសក្ការៈដ៍ខ្ពង់ខ្ពស់បំផុត  ក្រោមម្លប់សន្តិភាព និងគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ជីវភាពរបស់ ប្រជាពលរដ្ឋត្រូវបានលើកស្ទួយជាបណ្តើរៗ អត្រាភាពក្រីក្ររបស់ត្រូវបានកាត់បន្ថយ ពិសេស រក្សាបាននូវបូរណភាពទឹកដី លើកស្ទួយបាននូវកិត្តិនាមប្រទេសជាតិ ស្មើភាពនិងស្មើសិទ្ធិក្នុង កិច្ចការតំបន់ និងពិភពលោក។និយាយដោយឡែក សមាគមអតីតយុទ្ធជនកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានសមាគម អតីតយុទ្ធជនកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់គិតគូអនុវត្តយ៉ាងសកម្មដល់ជីវភាព របស់ប្រជាជនក្នុងអំឡុងពេលនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយផ្តល់ប័ណ្ណក្រីក្រជូន ប្រជាជនដែលមានជីវភាពខ្វះខាត បានកាត់បន្ថយនូវទុក្ខលំបាកជូនប្រជាពលរដ្ឋបានយ៉ាង ច្រើនជាអតិបរមា។








ឆ្លៀតក្នុងឱកាសដ៍ឧត្តុង្គឧត្តមនេះ ក្នុងនាមសមាគមអតីតយុទ្ធជនខេត្ត សូមរាយការណ៍ដោយសង្ខេបអំពីការងារ សមាគមអតីតយុទ្ធជនខេត្តកោះកុង និងនិវត្តជនដូចខាងក្រោម៖ -ចំនួនអតីតយុទ្ធជន និងគ្រួសារ ក្នុងខែមករា ឆ្នាំ២០២៣ សមាជិក នៃសមាគមអតីតយុទ្ធជនខេត្តកោះកុង ដែលកំពុងស្ថិតក្នុងការគ្រប់គ្រងរួមមានចំនួន ៨១០នាក់ ក្នុងនោះ និវត្តជន ចំនួន ៤៩៤នាក់ ស្រី ១៣នាក់ ជនពិការ ចំនួន ១៣០នាក់ ស្រី ០៥នាក់ និងជនបាត់បង់សមត្ថភាព ចំនួន ០៥នាក់ ស្រី ០១នាក់ គ្រួសារពលី ចំនួន ១៣៦នាក់ គ្រួសារមរណៈ ចំនួន ៤៥នាក់ ចំនួននិវត្តជន និងគ្រួសារ ក្នុងខែមករា ឆ្នាំ២០២៣ ចំនួននិវត្តជន មានចំនួន៣២២នាក់ ក្នុងនោះ និវត្តជន មានចំនួន៣១២នាក់ ដោយឡែកវត្តមានអតីតយុទ្ធជន និងនិវត្តជន ដែលបានចូលរួមក្នុងពិធីនាពេលនេះ ជនបាត់បង់សម្បទាវិជ្ជាជីវៈ មានចំនួន១០នាក់ រួមមាន សមាគមអតីតយុទ្ធជន មានចំនួន ១៥០នាក់ និវត្តជន មានចំនួន៥០នាក់ ជាមួយគ្នានេះ នាងខ្ញុំសូមគោរពជម្រាបជូន សម្តេចពិជ័យសេនា មេត្តាជ្រាបថា បច្ចុប្បន្ន ខេត្តមានដីសម្បទានសង្គមកិច្ចចំនួន០៣ទីតាំង ស្មើនឹង ,៤៨០.៣២៣ ហិកតា ក្នុងនោះ ទីតាំងទី១ នៅឃុំត្រពាំងរូង ស្រុកកោះកុង ចំនួន ១៣១១,៨៧៣ ហិកតា និងទីតាំងទី២ នៅឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ចំនួន៤៧៧,៣១ ហិកតា ទីតាំងទី៣ នៅឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ចំនួន ៦៩១,១៤ ហិកតា បច្ចុប្បន្ន រដ្ឋបាលខេត្តបាននិងកំពុងយកចិត្តទុកដាក់គិតគូដោះស្រាយ ដើម្បីរៀបចំបែងចែកដីសម្បទានសង្គមកិច្ចជូនអតីតយុទ្ធជនខេត្តកោះកុង ដោយ លោក សំរិទ្ធភារុន ) 



Theme images by Radius Images. Powered by Blogger.